Halloween Costume ideas 2015

You dream of me

Latest Post


ប៉ុន្មានឆ្នាំចុងក្រោយគេនេះ ជាមួយនឹងការរីកចំរើនកាន់តែខ្លាំង នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា គេឃើញមានការលេចចេញ នូវប្រភេទរូបិយប័ណ្ណ មួយប្រភេទដែលគ្មានរូបរាង្គដូច​ក្រដាសប្រាក់ធម្មតា តែមានតែតួលេខ ដែលមានតំលៃ និងចរាចរណ៍ នៅតាមបណ្តាញ​អ៊ីនធើនែត។​ រូបិយប័ណ្ណប្រភេទថ្មីនេះ ត្រូវគេហៅថា ជារូបិយប័ណ្ណអេឡិច​ត្រូនិក។ ក្នុងចំនោមនោះ រូបិយប័ណ្ណអេឡិចត្រូនិកមួយ ឈ្មោះ Bitcoin កំពុងតែឡើង​កូដ​​កាន់តែ​ខ្លាំង ដោយសារមានអ្នកប្រើប្រាស់កាន់តែច្រើន ហើយតម្លៃរបស់វា បាន​​កើន​ឡើង​មួយគុណ២០ដងឯណោះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ តើរូបិយប័ណ្ណអេឡិចត្រូនិក ដែលមិនឆ្លងកាត់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋនេះ អាចបង្កគ្រោះថ្នាក់ និងផលល្អ កំរិតណា ដល់អ្នកប្រើប្រាស់ ?

គ្មាននរណាម្នាក់ នឹងស្រម៉ៃទេ ថាថ្ងៃណាមួយ នឹងមានរូបិយប័ណ្ណ ដែលគ្មានរូបរាង្គ? យើងគ្រប់គ្នា មានទំលាប់ កាន់ក្រដាសប្រាក់ នៅនឹងដៃដើម្បីចាយវាយ ឬសន្សំទុក។ បើទោះបី រូបិយប័ណ្ណ ដែលមាននៅក្នុងធនាគារ តែយើងមិនឃើញរូបរាង្គ ក៏ធាតុពិតគឺវាតំណាងឲ្យ សាច់ប្រាក់សុទ្ធ ដែលធនាគារនីមួយៗ មានតំកល់ទុក ហើយដែលគេប្រើតែតួលេខ ដើម្បីចរាចរណ៍លើទីផ្សារ។
ក៏ប៉ុន្តែ រូបិយប័ណ្ណអេឡិចត្រូនិក គឺជារូបិយប័ណ្ណមួយបែបថ្មី ដែលគ្មានរូបរាង្គ គឺមានតែឈ្មោះ និងតួលេខ។ និយាយជាភាសាសាមញ្ញ គឺជាលុយម្យ៉ាង ដែលពុំមានរូបរាង្គ ពុំឆ្លងកាត់ការបោះពុម្ព ឬតំកល់ទុកក្នុងធនាគារ គឺមានតែតួលេខ ដែលគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដ៏សែនស្មុគស្មាញបំផុត។ Bitcoin គឺជាលុយអេឡិចត្រូនិក ដំបូងគេបំផុត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៩ ដោយវិស្វករព័ត៌មានវិទ្យាម្នាក់ ដែលគ្មាននរណាដឹង ថាជានរណាឲ្យពិតប្រាកដទេ។ វិស្វករដែលមិនចេញមុខមាត់ម្នាក់នោះ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាពិសេសមួយ ដើម្បីចងភ្ជាប់ និងគ្រប់គ្រងចរាចរណ៍ Bitcoin ទាំងអស់ យ៉ាងមានសុវត្ថិភាពបំផុត ដែលប្រព័ន្ធនោះ គេឲ្យឈ្មោះថា Blockchain។ បន្តមកទៀត មានរូបិយប័ណ្ណអេឡិចត្រូនិក ឈ្មោះផ្សេងៗ ទៀត ដែលត្រូវគេបង្កើតឡើង និងដាក់លក់នៅតាមបណ្តាញវែបសាយ អ៊ីនធើនែត។
១Bitcoin ឡើងតំលៃរហូតជិត១ម៉ឺនដុល្លារ
ក្នុងគ្រាដំបូង Bitcoin មួយ គឺមានតំលៃតែប៉ុន្មានសេនដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ឆ្លងកាត់ជិត១០ឆ្នាំមកនេះ អត្រាតំលៃរបស់ Bitcoin បានកើនឡើងកប់ពពក ជាពិសេស ក្នុងឆ្នាំ២០១៧នេះតែម្តង។ នៅចុងខែតុលា កន្លងទៅ ១ Bitcoin មានតម្លៃស្មើនឹង ៩៧២១ដុល្លារ ដែលតំលៃគឺ ជាតំលៃដែលកើនឡើងចំនួន២០% បើប្រៀបធៀបទៅកាលពីដើមឆ្នាំ។
អ្នកដែលបានចុះឈ្មោះ ទិញ Bitcoin យកទៅប្រើ ឬសន្សំ មានកាន់តែច្រើន។ គ្រាន់តែក្នុងរវាងពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ នៅសហរដ្ឋអាមេរិក​ មានអ្នកចុះឈ្មោះថ្មី​ដល់ទៅ ៣សែននាក់។ បើសរុប អ្នកប្រើប្រាស់ Bitcoin ដែលមានចុះក្នុងបញ្ជី Coinbase នៅទូទាំងពិភពលោក គឺមានចំនួនប្រមាណ ១៣លាន ៣សែននាក់។ បើយោងតាមតួលេខ វិភាគដោយគេហទំព័រ Coinmarketplace គឺ គ្រាន់តែBitcoin មានតម្លៃមូលធនសរុប បច្ចុប្បន្ននេះ ចំនួន១៦៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
អត្រាតម្លៃ Bitcoin ក៏ដូចជារូបិយប័ណ្ណអេឡិចត្រូនិកផ្សេងទៀត បានកើនឡើងខ្លាំង ព្រមជាមួយចំនួនអ្នកចុះឈ្មោះប្រើ មួយរយៈចុងក្រោយនេះ ត្រូវបានអ្នកវិភាគ ពន្យល់ថា គឺដោយសារ តែមនុស្សភាគច្រើន ចាប់ផ្តើមផ្តល់ទំនុកចិត្តដល់រូបិយប័ណ្ណប្រភេទថ្មីនេះ។ មួយវិញទៀត មនុស្សសម័យទំនើប ជាពិសេស ក្មេង​ៗ ដែលនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើប តែងចង់សាកល្បងអ្វីដែលថ្មី ប្លែក និងមិនចង់ឆ្លងកាត់ធនាគារ ដែលជាទំលាប់ធ្វើចរាចរណ៍សាច់ប្រាក់ របស់មនុស្សបូរាណនិយម។
“រូបិយបណ្ណ័អេឡិចត្រូនិច ជាលុយ​បោកប្រាស់ និងដើម្បីបំប៉ោងអត្រាដើម្បីកើបលុយចំណេញ តែប៉ុណ្ណោះ!”
សួរថា តើសាច់ប្រាក់ ដែលមានតែតួលេខ មានតែអត្រា ហើយដែលគ្រប់គ្រងទាំងស្រុង ដោយប្រព័ន្ធកុំព្យូទ័រ តើអាចឲ្យយើងទុកចិត្តបានកំរិតណា? តើ រូបិយបណ្ណ័អេឡិចត្រូនិកទាំងនេះ អាចជួយផ្តល់គុណប្រយោជន៍អ្វីខ្លះ ដល់សេដ្ឋកិច្ច ក៏ដូចជាជីវិតប្រចាំថ្ងៃ របស់មនុស្សយើង? តើថ្ងៃណាមួយ សាច់ប្រាក់គ្មានរូបនេះ នឹងមកជំនួសប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ ឬ?
អ្នកដែលចេញមុខ រិះគន់ និងទាញសញ្ញាអាសន្ន​ឲ្យយើងគ្រប់គ្នាប្រុងប្រយ័ត្ននោះ គឺគ្មាននរណាក្រៅពីធនាគារឯកជន និងធនាគារកណ្តាលជាច្រើន។ កាលពីខែ កញ្ញាកន្លងទៅ លោក Jamie Dimon អគ្គនាយករបស់ធនាគារ JP Morgan បានប្រលយពាក្យថា រូបិយប័ណ្ណអេឡិចត្រូនិក គឺជាលុយបោកប្រាស់។ ហើយលោកបានទាំងគំរាមទៀត ដល់បុគ្គលិកអ្នកលក់ភាគហ៊ុន នៅធនាគារគាត់​ថា បើនរណា ហ៊ានរកស៊ីទិញលក់ រូបិយប័ណ្ណអេឡិចត្រូនិក អ្នកនោះ នឹងត្រូវដេញចោលភ្លាម។ ដូចគ្នាដែរ លោក ​Vitor Constancio អគ្គនាយករង នៃធនាគារកណ្តាលរបស់សហភាពអឺរ៉ុប បាននិយាយថា Bitcoin មិនមែនជាលុយសំរាប់ចាយ សំរាបសន្សំទេ តែជាលុយ ដែលគេប្រើ សំរាប់បំប៉ោងអត្រា នៅលើទីផ្សារ ហើយទាញយកផលចំណេញ តែប៉ុណ្ណោះ។
ជាការពិត ប្រឈមមុខនឹងការលេចមុខមាត់ នៃប្រភេទរូបិយបណ្ណ័​បែបថ្មី តាមប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារ ដែលតាមធម្មតា ជាអ្នកគ្រប់គ្រង ចាត់ចែងចរារចណ៍សាច់ប្រាក់នោះ ហាក់ដូចជាបត់បង់តួនាទីខ្លួន​ លែងមានន័យអ្វីទាំងអស់។ អាជ្ញាធរធនាគារកណ្តាលរបស់ប្រទេសមួយចំនួន បានឈានទៅដល់ហាមឃាត់ រូបិយប័ណ្ណអេឡិចត្រូនិចទាំងនេះទៀតផង ដោយភ័យបារម្ភខ្លាចប៉ោងទៅជាវិបត្តិហិរញ្ញវត្ថុ។ តួយ៉ាង ប្រទេសម៉ារ៉ុក និងចិនជាដើម។
អំណះអំណាង របស់ធនាគារ គឺថា អត្រាតំលៃ នៃរូបិយបណ្ណ័អេឡិចត្រូនិកទាំងនោះ អាចឡើងអាចចុះ យ៉ាងគំហុក ក្នុងពេលមួយប៉ព្រិចភ្នែក ទៅតាមការគុណគូរ របស់ប្រព័ន្ធកុំព្យូទ័រ និងដោយយោងទៅលើចំនួនអ្នកចុះឈ្មោះប្រើ។ តើការនេះ អាចធ្វើឲ្យម្ងាស់លុយទុកចិត្តបានកំរិតណា? មនុស្សអាចត្រេកត្រអាល ជាមួយនឹងអត្រាតំលៃ Bitcoin ដែលកើនកប់ពពក ដែលធ្វើឲ្យខ្លួនចំណេញ តែពួកគេប្រាកដជាខាតធំ បើសិនជាអត្រានេះធ្លាក់ចុះ ក្នុងពេលតែ១នាទី។ ជាងនេះទៅទៀត អ្នកដែលចុះឈ្មោះទិញ Bitcoin គឺជាមនុស្សសាមញ្ញទូទៅ​ ដែលភាគច្រើន មិនមែនជាអ្នកជំនាញទិញលក់ភាគហ៊ុនអ្វីទេ ដូច្នេះ មិនមានប្រាក់ច្រើន ហើយក៏គ្មានបទពិសោធន៍អ្វីដែរ។
រូបិយបណ្ណអេឡិចត្រូនិច ដើរស្របជាមួយសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន
ផ្ទុយទៅវិញ អ្នកជំនាញការពារ រូបិយប័ណ្ណប្រភេទថ្មីនេះ បានអះអាងថា បន្តិចម្តងៗ រូបិយប័ណ្ណអេឡិចត្រូនិក និងឈានទៅឈោងចាប់អត្រាតំលៃមួយ​ ដែលនឹងនរ ច្បាស់លាស់ ហើយនិងទទួលបានទំនុកចិត្តកាន់តែច្រើន។ រូបិយប័ណ្ណអេឡិចត្រូនិក គឺវាកើតចេញ និងដើរស្រប ជាមួយនឹងការរីកចំរើន នៃប្រព័ន្ធបច្ចេក​វិទ្យា​ទំនើបបច្ចុប្បន្ន។
លោក Pierre Noizat ស្ថាបនិកគេហទំព័រទិញដូរBitcoin មួយ ឈ្មោះ Paymium បាននិយាយថា កាលពីឆ្នាំ១៩៩៩ តើនរណា​ ដែលទាយដឹងមុន​​ថា ថ្ងៃណាមួយ ប្រព័ន្ធអ៊ីនធើនែត នឹងផ្តល់កំណើត ឲ្យមាន Google Wikipédia ឬ Facebook? តែថ្ងៃនេះ ឆ្នាំ២០១៧ អ្វីៗបានប្រែប្រួល ដោយឥតប្រកែកបាន ជាមួយនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧបករណ៍អេឡិចត្រូនិក និងរបៀបចាយវាយ​បែបថ្មី ដោយមិនចាំបាច់ប្រើក្រដាសប្រាក់​ ឬកាតធនាគារ។ គ្មាននរណា មកអាចទប់ ដំណើរវិវិឌ្ឍន៍នេះបានទេ។
ជាការពិត គេសង្កេតឃើញថា បន្តិចម្តងៗ ស្ថាប័នហិរញ្ញវត្ថុ មិនថារដ្ឋឬឯកជន ដែលធ្លាប់តែប្រកែក មិនទទួលយក មិនខ្វល់ មិនចាប់អារម្មណ៍ ពី រូបិយបណ្ណ័ទំរង់ថ្មីនេះ ហាក់បានងាកមកម្តងមួយ​ៗ ដើម្បីពិចារណា​ឡើងវិញ​ ថាខ្លួន ពិតជាគិតត្រូវឬខុស ដែលបានមើលស្រាល រូបិយបណ្ណ័អេឡិចត្រូនិច ដូចជា Bitcoin នេះ?
ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើម ព្រួយបារម្ភ និងយកចិត្តទុកដាក់
ធនគារនៅតាមប្រទេសអឺរ៉ុបខាងជើង បានដើរលឿនជាងគេ ក្នុងការប្រើប្រាស់ រូបិយបណ្ណ័អេឡិចត្រូនិចនេះ។ ឧទាហរណ៍ធនាគារ Riksbank របស់ប្រទេសស៊ុយអែត។ ការទិញដូរ ដោយចាយក្រដាសប្រាក់ធម្មតា នៅស៊ុយអែត បានថយចុះ ពី ៤០% មកនៅត្រឹមតែ១០% ប៉ុណ្ណោះ បើគិតពីឆ្នាំ២០១០មក។ ដូច្នេះ ធនគារកណ្តាល គ្មានជំរើសអ្វី ក្រៅតែពីអភិវឌ្ឍន៍ រូបិយបណ្ណ័អេឡិចត្រូនិក ដើម្បីជំនួស  និងប្រើប្រាស់ នៅលើបណ្តាញអ៊ីនធើនែត នោះទេ។
ធនាគារកណ្តាលមួយចំ​នួន ​ថ្វីបើបានហាមឃាត់ ការប្រើប្រាស់ Bitcoin ក៏ប៉ុន្តែពួកគេ បានបង្កើត នូវប្រព័ន្ធ Blockchain ពិសេសរបស់គេ។ ឧទាហរណ៍ សិង្ហរបុរី ទើបតែបានបង្កើត Blockchainថ្មី សម្រាប់ប្រើ ក្នុងការដោះដូររវាងធនាគារនិងធនគារ។ ដូចគ្នាដែរ  ធនាគារកណ្តាលចិន ដែលបានហាមមិនឲ្យមាន Bitcoin ក៏កំពុងតែពិចារណា ថានឹងអាចដាក់ឲ្យប្រើប្រាស់ នូវរូបិយបណ្ណ័អេឡិចត្រូនិក ថ្មីពិសេស ផ្ទាល់ខ្លួនរបស់ចិន។
ដោយឡែក ស្ថាបន័ហិរញ្ញវត្ថុឯកជនខ្លះ បានចាប់ផ្តើមចាប់អារម្មណ៍ និងបោះទុនវិនិយោគ ក្នុងរូបិយប័ណ្ណ​អេឡិចត្រូនិកនេះដែរ។ ជាក់ស្តែង​ ក្រុមហ៊ុន CME Groupe ដែលជាក្រុមហ៊ុនគ្រប់គ្រងចរាចណ៍ហិរញ្ញវត្ថុ ដ៏ធំមួយ​ទើបតែបានសម្រេច ចាប់ផ្តើមបើកកិច្ចសន្យា “អនាគត” ដោយប្រើរូបិយប័ណ្ណអេឡិចត្រូនិក។
តែទោះជាយ៉ាងណា រូបិយបណ្ណ័អេឡិចត្រូនិច នៅតែធ្វើឲ្យធនាគារកណ្តាល ទូទាំងពិភពលោក មានគោលជំហរមិនត្រូវគ្នា។ ជាក់ស្តែង ធនគារ Deutsche Bank របស់អាល្លឺម៉ង់ នៅតែប្រកាសអំពាវនាវ ឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ជាប់ ទាក់ទិននឹង អត្រាប៉ោងចុះប៉ោងឡើង ឥតឈប់ឈររបស់រូបិយបណ្ណ័អេឡិចត្រូនិកទាំងនោះ។​
ត្រូវមានវិធានការគ្រប់គ្រង ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតចេញពីភាពជ្រុលហួសហេតុ
ជាការពិតណាស់ រូបិយបណ្ណ័ប្រភេទថ្មីនេះ ហាក់ពុំទាន់ធ្វើឲ្យមានទំនុកចិត្តនៅឡើយទេ។ បច្ចេកវិទ្យាបច្ចុប្បន្ននេះ កំពុងតែដើរលឿនជាងមនុស្សទៅទៀត។ ទីបំផុត តើមនុស្សអាចទុកចិត្ត ថាបច្ចេកវិទ្យាទាំងនោះ នឹងមិនជួបបញ្ហាដែរឬទេ? តើមានមនុស្សប៉ុន្មាននាក់ ដែលអាចមានលទ្ធភាពស្វែងយល់  និងប្រើប្រាស់ ការទិញលក់ ដោះដូរ រូបិយបណ្ណ័អេឡិចត្រូនិកទាំងនេះ? កុំថាឡើយដល់ទៅឈានទៅចាយលុយអេឡិចត្រូនិច មនុស្សសឹងតែមួយចំហៀងសកលលោកយើង នៅស្ថិតក្នុងភាពក្រីក្រ គ្មានទាំងក្រដាសប្រាក់សាមញ្ញចាយផង។ ដូច្នេះ រូបិយបណ្ណ័អេឡិចត្រូនិចទាំងនេះ គឺវារិតតែជួយឲ្យមានគំលាតរវាងអ្នកក្រ និងអ្នកមាន នៅក្នុងសកលលោកយើង។
វិស័យហិរញ្ញវត្ថុ អត្រាប្តូរប្រាក់ តំលៃសាច់ប្រាក់ នៃរូបិយបណ្ណ័នីមួយៗ គឺត្រូវការឲ្យមានអាជ្ញាធរ មានសមត្ថកិច្ច តួយ៉ាងធនាគារកណ្តាលរបស់រដ្ឋ ធ្វើការគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀស កុំឲ្យមានហានិភ័យដល់ប្រជាជន។ ការជ្រួលជ្រើម ផ្អើលតែមួយរយៈពេល អាចនឹងជះផលអាក្រក់ធ្ងន់ធ្ងរ បើសិនជាគ្មានការគ្រប់គ្រង ​ពីអាជ្ញាធរកណ្តាលរបស់រដ្ឋទេនោះ។ ជាការពិត ធនាគារកណ្តាលមិនអាច ឱបដៃឈរមើលបានទេ ព្រោះចង់មិនចង់ទំរង់ដោះដូរសេដ្ឋកិច្ចបែបថ្មីនេះ វាមានវត្តមានទៅហើយ។ ដូច្នេះ រដ្ឋត្រូវ​រក​វិធីគ្រប់គ្រង ការពារ និងទប់ស្កាត់ផលអាក្រក់៕
ប្រភព : km.rfi 
រក្សាសិទ្ធដោយ YOU DREAM OF ME 


មានចំនុចទាំងនេះ ទៅថ្ងៃមុខ ស្នេហានឹងគ្នានក្តីសុខនោះទេ 

ស្នេហាចេញពីមនុស្ស២នាក់ ស្គាល់គ្នាស្វែងយលពីគ្នាទៅវិញទៅមកយ៉ាងច្បាស់ ជាការយលចិត្ត យកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ដោះស្រាយបញ្ហាដោយសន្តិវិធី ព្យាយាមគិតនិងយលពីអារម្មណ៍គ្នាទៅវិញទៅមក ពេញចិត្តនូវគុណសម្បត្តិភាគីម្ខាងណាមាន




ផ្ទុយទៅវិញ ប្រសិនបើគូស្នេហ៍ណា​ សម្រេចចិត្តស្រឡាញ់ដោយសារចំណង់ផ្លូវភេទ ឬ អារម្មណ៍ចង់មានស្នេហានោះវាគ្មានក្តីសុខនោះទេ ។ ព្រោះជាក្តីស្រឡាញ់ ឆេះឈួលដោយចំណង់រូបរាងខាងក្រៅ វាមិនខុសអីពីអារម្មណ៍ទៅលេងស្រីខូច ឬ ប្រុសលក់ខ្លួននោះទេ ។









  កាលណារូបរាងចាប់ផ្តើមប្រែប្រួល ចំណង់ចាប់ចាប់ផ្តើមថយចុះនោះ ក៏ធ្វើអោយស្នេហា និងការស្រឡាញ់ថយចុះបន្តិចម្តងៗ រកផ្លូវទៅរកក្តីសុខ និង ភាពកក់ក្តៅពុំឃើញនោះឡើយ ។





រូបរាងប្រែប្រួល ចំណងថយចុះ គ្មានការយល់ចិត្ត​ យល់ពីអារម្មណ៍ ​អធ្យាស្រ័យដោយគ្នាទៅវិញទៅមក ចាប់ផ្តើមខ្វែងគំនិត រស់នៅមិនចុះសម្រុង ប្រកែកយកត្រូវរាងខ្លួន រកលេសទម្លាក់កំហុសលើម្ខាងៗ ថាខ្លួនគ្មានកំហុស មិនយកគំនិតភាគីម្ខាងទៀតយកមមកគិត ពិតជាមិនអាចដោះស្រាយបញ្ហាបាននោះទេ ។



បើសិនគ្មានកូន ការបែក ចែកផ្លូវគ្នាដើរនិងគ្មានអ្វីត្រូវពិបាកច្រើននោះទេ  ។ ចុះបើមានកូននោះ? ការឈឺចាប់ ខ្វះភាពកក់ក្តៅ ទុក្ខព្រួយនិងធ្លាក់ទៅលើកូន ចុងក្រោយនឹងបន្សល់ទុកតែភាពឈឺចាប់រាងៗខ្លួន ។



អត្ថបទ              Tong Seyleak
រក្សាសិទ្ធដោយ    YOU DREAM OF ME





​បញ្ហាកើតភ្លឺជា​ជំងឺសើរស្បែកមួយ​ប្រភេទដែលបណ្តាលមកពីឆ្លងមេរោគផ្សិត​នៅលើ​ស្បែក។ កត្តាចម្បង​ដែលបណ្តាលឲ្យ​ឆ្លងមេរោគ​គឺ គ្មាន​ភាពអនាម័យ, ភាព​ទទឹក, ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ…។ ភ្លឺនេះច្រើន​កើតនៅ​កន្លែង​ដូចជា៖ ដើមទ្រូង, ផ្ទៃមុខ, ក និងដៃ។ បញ្ហានេះបណ្តាលឲ្យ​បាត់បង់​ជាតិពណ៌​លើស្បែក និងមាន​រោគសញ្ញា​ដូចជា៖ របក​ស្បែក, រមាស់, ចេញដុំសៗ​លើស្បែក, ក្រហម​ស្បែក…។ អ្វីដែលសំខាន់​ត្រូវព្យាបាល​ឲ្យបាន​ទាន់ពេលវេលា ដើម្បីការពារការ​ឆ្លងមេរោគ​ទៅផ្នែក​ផ្សេងៗទៀត​នៃរាងកាយ ហើយ​ខាងក្រោមនេះ​ជាឱសថ​សក្តិសិទ្ធិមួយ​ចំនួន​អាចជួយព្យាបាល​បញ្ហា​កើតភ្លឺនេះបាន៖

ទឹកដោះគោ​ជូរ

ទឹកដោះគោជូរ​មានប្រសិទ្ធិភាព​បំផុតក្នុង​ការព្យាបាល​បញ្ហាកើតភ្លឺ។ ការទទួលទាន​ទឹកដោះគោជូរ​អាចជួយ​ពង្រឹង​ដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធ​ភាពស៊ាំនៅ​ក្នុង​រាងកាយ ព្រម​ទាំង​ជួយការពារ​ការឆ្លង​មេរោគ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាច​ព្យាបាល​បញ្ហា​កើតភ្លឺ​បាន ដោយ​ការ​យក​ទឹកដោះគោជូរ​ស្រស់​លាបលើ​ស្បែក។

ស្លឹកដើម​ត្រឡឹងតឹង

ស្លឹកដើម​ក្រឡឹងតឹង​មានប្រសិទ្ធិភាពខ្លាំង​បំផុតក្នុង​ការព្យាបាលបញ្ហា​ឆ្លងមេរោគ​លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ស្លឹកដើម​ក្រឡឹងតឹង នេះក៏អាច​ជួយបំបាត់អាការៈ​កន្ទួល​រមាស់ និង​ការ​រលាក​ផងដែរ។ យកស្លឹកដើម​ក្រឡឹងតឹង​ដាក់ដាំ ទុកឲ្យត្រជាក់​រួចត្រាំខ្លួន​របស់អ្នក​ក្នុង​ទឹកនោះ ដើម្បីព្យាបាល​បញ្ហាកើតភ្លឺយ៉ាង​មានប្រសិទ្ធិភាព។

ទឹកខ្មេះប៉ោម

ទឹកខ្មេះប៉ោម​មិនត្រឹមតែជា​ឱសថ​ធម្មជាតិប្រឆាំង​នឹងការ​រលាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយ​ការពារការឆ្លងមេរោគ​ស្បែកបាន​យ៉ាងមាន​ប្រសិទ្ធិភាព​ទៀតផង។ សមាសធាតុ​ក្នុង​ទឹក​ខ្មេះប៉ោម​អាចជួយឲ្យ​រាងកាយ​របស់អ្នក​សះស្បើយ​ពីបញ្ហាដូចជា កន្ទួល​រមាស់។ ដូច្នេះ អ្នកជំនាញ​បានណែនាំឲ្យ​ប្រើទឹកខ្មេះប៉ោមលាប​លើស្បែក​ឲ្យបាន​ទៀងទាត់ ដើម្បី​ព្យាបាល​បញ្ហា​កើតភ្លឺ។

ប្រទាលកន្ទុយក្រពើ

សាច់ប្រទាល​កន្ទុយក្រពើ​អាចជួយព្យាបាល​បញ្ហាបាត់បង់​ជាតិពណ៌លើស្បែក និងការពារភាព​​ក្រហមលើស្បែក។ សារធាតុ​ផ្សំ​ដែល​មានក្នុង​សាច់ប្រទាល​កន្ទុយក្រពើ​អាចជួយ​បំបាត់​ភាព​កន្ទួល​រមាស់​លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ សាច់ប្រទាលក៏​អាចជួយបង្កើតកោសិកា​លូតលាស់​ថ្មីផងដែរ។ ដូច្នេះ អ្នកគួរតែ​ប្រើសាច់​ប្រទាលកន្ទុយក្រពើ​បិត​លើស្បែក ដើម្បី​ទទួលបាន​អត្ថប្រយោជន៏​ជាច្រើន។

ប្រេងដើមតែ

ប្រេងដើមតែ​មានប្រសិទ្ធិភាព​បំផុតក្នុង​ការព្យាបាលបញ្ហា​កើតភ្លឺបាន​ទាំងស្រុង។ ប្រេងនេះសម្បូរ​ទៅដោយសារធាតុ​ប្រឆាំង​ការរលាក ដែលជួយឲ្យ​ស្បែក​ជាសះស្បើយ​ពីបញ្ហា​រោគស្បែក​ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ប្រេងដើមតែក៏សម្បូរ​ទៅដោយសារធាតុ​ធម្មជាតិប្រឆាំង​នឹងវីរុស ដូច្នេះវាអាចជួយ​កម្ចាត់វីរុសសរីរាង្គ​ដែលនាំឲ្យ​ឆ្លងមេរោគ​ស្បែក។ យក​ស្បៃកប្បាស​ជ្រលក់ចូល​ក្នុង​ប្រេងដើមតែ រួចជូតលើស្បែក​ដើម្បីការពារការ​រីករាលដាល​នៃមេរោគ។

ម្សៅរមៀត

រមៀតផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​ស្បែក។ វាត្រូវបានគេប្រើប្រាស់​ដើម្បីព្យាបាល​បញ្ហាបាត់បង់​ជាតិពណ៌លើស្បែក និងបញ្ហា​ខូចស្បែក។ មិន​តែប៉ុណ្ណោះ អ្នកក៏អាច​ព្យាបាល​បញ្ហាស្បែក​ឆ្លងមេរោគ​បានយ៉ាង​មានប្រសិទ្ធិភាព។ លាយម្សៅរមៀតជា​មួយទឹក បន្ទាប់មកលាបវា​លើលើរាងកាយ​របស់អ្នក។ ហើយអ្នក​ក៏អាច​ប្រើរមៀត​ក្នុង​របបអាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បីទទួលបាន​អត្ថប្រយោជន៍ជាច្រើន។

ខ្ទឹមស

ខ្ទឹមសមានផ្ទុកនូវ​សារធាតុធម្មជាតិប្រឆាំង​នឹងមេរោគផ្សិត ដូច្នេះវាអាច​មានប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​បញ្ហាកើតភ្លឺ។ អ្នកជំនាញ​បានណែនាំឲ្យ​ទទួលទាន​ខ្ទឹមសឲ្យ​បានទៀងទាត់ ដើម្បី​ព្យាបាល។ ហើយអ្នកក៏អាច​ប្រើប្រេងខ្ទឹមស​លាបដោយផ្ទាល់​លើស្បែក ដើម្បីព្យាបាលរោ​គសញ្ញា​ស្បែក ដែលបណ្តាលឲ្យ​មានបញ្ហា។

ក្រូចឆ្មា

ក្រូចឆ្មាក៏អាច​ប្រើដើម្បីព្យាបាល​បញ្ហាកើត​ភ្លឺបានដែរ។ ក្រូចឆ្មាមានផ្ទុកនូវសារធាតុ​កម្ចាត់កោសិកា​ងាប់ៗចេញ, ជួយព្យាបាល​អាការៈស្បែក​ដូចជា កន្ទួល​រ​មាស់ និងការ​រលាក។ មិន​តែ​ប៉ុណ្ណោះ ក្រូចឆ្មាក៏មាន​ផ្ទុកនូវសារធាតុអាស៊ីឌិច​ធម្មជាតិ ដែលអាច​ជួយការពារការលូតលាស់របស់​មេរោគផ្សិត​លើស្បែក។ យកក្រូចឆ្មាជូត​លើស្បែក ដើម្បី​ទទួល​បានអត្ថប្រយោជន៍​ជាច្រើន។

ប្រេងដូង

ប្រេងដូងត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហា​កើតភ្លឺយ៉ាងមាន​ប្រសិទ្ធិភាព។ វាសម្បូរទៅ​ដោយសារធាតុប្រឆាំង​ការរលាក និងព្យាបាល​រោគសញ្ញាស្បែក ហើយសារធាតុ​ធម្មជាតិ​ប្រឆាំងនឹង​មេរោគផ្សិត​អាចជួយការពារការ​ឆ្លងមេរោគ​បានយ៉ាង​មានប្រសិទ្ធិភាព។ លាបប្រេងដូងលើស្បែក ដើម្បីបំបាត់បញ្ហា​កើតភ្លឺ៕


ផែងវណ្ណៈ ;  នៅអាមេរិកឡានលិចទឺក១លានគ្រឿង អត់មានឆ្កែព្រុស នៅស្រុកខ្មែរឆ្កែព្រុសថ្លង់ពេញហ្វេកបុក ដែលនិយាយសំដៅទៅលើអ្នកបង្ហោះសារពីរឿងលិចទឹក​កន្លងមកនេះ









លោកផែងវណ្ណៈបានបង្ហោះសារមួយទៀតថា ៖  មួយថ្ងៃៗដេកអុចធូបបន់អោយតែប្រទេស​ជាតិជួបគ្រោះអាក្រក់​ អាលនឹងបានថត​បង្ហោះសើចសប្បាយជេរប្រទេចប្រទេសខ្លួនឯង​ ។​ បើគ្រាន់តែរឹះគន់ដើម្បីស្ថាបនាទៅ​វាថី​ ចាំបាច់នាំគ្នាជេរប្រមាថថ្នាក់ដឹកនាំប្រទេសខ្លួនឯង​ ។​
រឿងដែលចម្លែកមួយទៀត​នោះ​ គឺ​ នៅ​ប្រទេសគេពេលជួបគ្រោះធម្មជាតិ​ គេព្រួយ​ គេកើតទុក្ខ​ ចំណែកនៅស្រុកខ្ញុំ​ ពេលមានគ្រោះធម្មជាតិ​ បែជាគេនាំគ្នាថតបង្ហោះសើចសប្បាយ​ នាំគ្នាជេរប្រទេចអ្នកដឹកនាំទៅវិញ​ ។​ តើអ្នកកើតមកជាខ្មែរដើម្បីអ្វី​ បើអ្នកមិនអោយតម្លៃប្រទសជាតិខ្លួនឯងផង​នោះ​ ?​
រឹះគន់ទៅចំពោះចំណុចដែលខ្វះខាតដើម្បីកែលម្អរ​ តែមិនមែននាំគ្នាឃើញខ្វះខាតមិនរឹះគន់​ បែជានាំគ្នាជេរ​ តើជេរដោះស្រាយបញ្ហាបានទេ​ ?​ កុំឃើញគុកស្រុកខ្មែរមានតិចគិតតែពីនាំគ្នាជេរនោះ​ ជេរមិនមែនជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិទេ​ តែជេរគឺជាសិទ្ធិជាប់គុក​ ត្រូវ​ដឹងអោយច្បាស់ផង​ ។ 

                                                                          



      ក្រុមសារព័តមាន Tvfb ដែលគេស្គាល់ថាជាព័តមាន updates especially very fast of news ​មិនថានៅកន្លែងក៏ដោយដែលអាចយកដំណឹងរហ័សទាន់ជូនប្រជាពលរដ្ឋ បានបង្ហោះសារតបវិថា ៖ មិននឹកស្មានថា គ្រាន់តែខ្ញុំជិះធុងទឹកកកផ្សាយព័ត៌មានលិចផ្លូវ២០០៤ ម្សិលមិញ!! ថ្ងៃនេះ ឃើញមានប្រតិកម្មពីក្រុមមន្រ្តីគ្រាប់ល្ពៅមួយចំនួន បានព្យាយាមលាបពណ៌ និងវាយប្រហារមកលើខ្ញុំច្រើនបែបនេះសោះ..?? រាស្រ្តមានទុក្ខមិនព្រមនាំគ្នាជួយដោះស្រាយ បែរជានាំគ្នាចាំតែហៃ..អើ..ៗ តាមគ្នាទៅវីញ..?? អញ្ចឹងបានចេះតែរាស្រ្តជេរ និងបាត់សន្លឹកឆ្នោត..!!!
ឡានម៉ូតូអណ្តែតទឹកខូចជាច្រើនគ្រឿងមិននាំគ្នាចាប់អារម្មណ៍ ឬរកវីធីដោះស្រាយ..??? មកចាប់អារម្មណ៍តែ សុវណ្ណ រិទ្ឋី ជិះក្នុងធុងទឹកកកទៅវីញ..??? បើទំនេរខ្លាំងណាស់ពេលឃើញ TVFB ផ្សាយថាលិចផ្លូវ២០០៤ អាចជិះរថយន្ត ឬម៉ូតូ មកសាករសជាតិលិចទឹកម្តងបាន..!!! កុំបានតែស្នេហាជាតិ តាមហ្វេសប៊ុកខ្លាំងពេក..!!!
TVFB ផ្សាយតែរឿងពិត និងទុក្ខលំបាកប្រជារាស្រ្តអោយថ្នាក់ដឹកនាំបានដឹងហើយជួយដោះស្រាយ សូមកុំលាបពណ៌ TVFB ទៅជារឿងនយោបាយអោយសោះ!!!  

  ជាការឆ្លៀយតប លោក ផែង វណ្ណៈ បង្ហោះសារចុងក្រោយ ថា ៖  ជូនប្អូនប្រុស​ ម្ចាស់ផេក​ TVFB ជ្រាប​ ៖​
មន្ត្រី​មានល្អ​ មានអាក្រក់​ បើមន្ត្រីធ្វើល្អត្រូវតែលើកទឹកចិត្តគាំទ្រកោតសរសើរ​ បើមន្ត្រីអសកម្មរឹះគន់ទៅអត់មានអ្នកណាហាមទេ​ ។​ ប្អូនថាទឹកលិចក្រុងមិននាំគ្នារកដំណោះស្រាយ​ បែជាមករករឿង​ Facebook ប្អូនទៅវិញ​ ?​ បងចង់ប្រាប់ថា​ មន្ត្រីអាជ្ញាធរមិនមែនជាមន្ត្រីគ្រាប់ល្ពៅដូច​ប្អូនលើកឡើងនោះទេ​ ។​ ប្អូនឃើញក្នុងរូបខាងក្រោមនេះហើយ​ ពេលភ្លៀងម្ដងៗមន្ត្រីអាជ្ញាធរខិតខំបែបណា​ ?​ ប្អូនដែលចុះលុយទឹកទេកុំថាឡើយចុះក្នុងលូ​ ?​ ក្រៅពីជិះធុងទឹកកកថតសើចចំអកអោយប្រទេសជាតិខ្លួនឯងតើប្អូនបានធ្វើអ្វីខ្លះចំពោះបញ្ហារំដោះទឹកជន់លិចនោះ​ ?
ដំណោះស្រាយដែលល្អពេលទឹកភ្លៀងជន់លិចគឺត្រូវរួមគ្នាជួយរកផ្លូវបង្ហូរទឹក​ចេញ​ មិនមែនទៅថតបង្ហោះសើចសប្បាយក្អាកក្អាយដូចប្អូននោះទេ​ ។










ទោះជាយ៉ាងណាសូមបងប្អូនពិចារណា​ បញ្ញេញមតិ រិៈគន់ ស្ថាបនាច្នៃប្រឌិតដើម្បីប្រយោជន៍សង្គមយើង  ។ 


វិធី​ធ្វើ​ជីវ៉ាន់ស៊ុយ​សម្រាប់​ធ្វើឱ្យ​សម្រស់​ស្បែក​មុខស្រស់​ស្អាត​៖
​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក ២០០ មីលីលីត្រ​
​    ​- ជីរវ៉ាន់ស៊ុយ​ហាន់​រួច ២ ស្លាបព្រា​បាយ​។​

 វិធី​ធ្វើ​៖
​- ចាក់ទឹក​ចូលក្នុង​ឆ្នាំង​ដាំ​ឱ្យ​ពុះ
– ​ដាក់​ជីរវ៉ាន់ស៊ុយ​ចូល បើកភ្លើង​តិចៗ និង​ទុកចោល ១៥ នាទី​

– ​ដក​ឆ្នាំង​ចេញ និង​ទុកចោល​ឱ្យ​វា​ត្រជាក់​។ ពេល​ត្រជាក់ ចាក់ទឹក​ក្រូចឆ្មា​ចូល​
– ចាក់​វា​ចូលក្នុង​ដប និង​ទុក​វា​ក្នុង​ទូទឹកកក​។​

វិធីប្រើប្រាស់៖
– យកមក​លាប​លើ​មុខ​ដូចជា​ក្រែ​ម​លាបមុខ​ដែរ
– លាប​ព្រឹក​ម្ដង និង​ល្ងាច​ម្ដង​។


ក្រែ​ម​ជីរវ៉ាន់ស៊ុយ​នេះ​នឹងធ្វើ​ស្បែក​អ្នក​មើលទៅ​ពោរពេញ​ទៅដោយ​ពន្លឺ​រស្មី​ និង​សុខ​ភាពល្អ​។ ជីរវ៉ាន់ស៊ុយ​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន ហើយ​ទឹក​របស់​វា​មាន​ជាតិ​ប្រេង​សំខាន់ ដោយ​ជាតិ​ប្រេង​នោះ​ផ្ទុក​នូវ​សារធាតុ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​។​
អត្ថបទដកស្រង់៖ ផ្សារកសិកម្មយើង
អានអត្ថបទបន្ថែម៖ »វិធីធ្វើភេសជ្ជៈជួយសំអាតតម្រងនោម និងឈាមរបស់យើង! សាកល្បងដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា!
តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតនូវសារធាតុពុលដែលមាននៅក្នុងឈាមរបស់យើងជាប្រចាំថ្ងៃ។
ខាងក្រោមនេះជាវិធីធ្វើភេសជ្ជៈសម្រាប់ជួយលាងសំអាតតម្រងនោមរបស់យើងឲ្យមានសុខភាពល្អ៖
-យកជីវ៉ាន់ស៊ុយមួយក្តាប់ធំលាងទឹកឲ្យស្ងាត
-ដាក់ដាំស្ងោរជាមួយទឹក១លីត្រ រយៈពេល១០នាទី
-យកទឹករបស់វារក្សាឲ្យត្រជាក់ ។


វិធីប្រើប្រាស់៖
ពិសារ១កែវរាល់ពេលព្រឹកមុនទទួលទានអាហារ នោះអ្នកនឹងទទួលអារម្មណ៍ថាមានភាពប្រសើរជាងមុនក្នុងរាងកាយអ្នក។

*ព្យាបាល៖ បន្សាបពិសពស់ចឹក
*ប្រភេទរុក្ខជាតិ៖​ ថ្នាំជក់ និងម្ទេសអាចម៍កណ្តុរ



*វិធីធ្វើ និងប្រើប្រាស់៖
-​ យកត្បាល់បុកម្ទេស ថ្នាំជក់ បុកឱ្យម៉ដ្ឋ
– ចាក់ចូលក្នុងត្បាល់ ប្រហែល១ស្លាបព្រាបាយ
– ច្របាច់យកទឹកដាក់កែវ ហើយផឹក
– យកកាកមកបិទត្រង់របួស។

ចំណាំ៖
-កាកជួយបឺតពិស ទឹកជួយជម្រះពិសពិខាងក្នុង។
  ពេលពស់ចឹក ត្រូវយកក្រណាត់រុំខាងលើមុខរបួសបន្តិច ដើម្បីឃាតិពិសតាមឈាម។ ត្រូវនាំអ្នករងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត វិធីខាងលើអាចអនុវត្តបានលុះត្រាតែគ្មានជម្រើសផ្សេង។

ប្រភពអត្ថបទ៖ អ៊ាង សុផល្លែត



អចម៍ត្រចៀកគឺជាដីកខ្វក់ក្នុងត្រចៀក ដែលតម្រូវឪ្យកាយចេញយូរៗម្តង។ បុន្តែយោងតាមអ្នកវិទ្យា
សាស្រ្តអាច៍ត្រចៀកអាចជួយបង្ឃាំងធូលីដី និងបាក់តេរីជាច្រើនដែលបង្កផលឈឺនៅខាងក្នុងត្រ
ចៀកប៉ុន្តែវាមិនដូច្នោះទេ។ វារឹតតែរុញធូលីចូលក្នុងរន្ធត្រចៀកបន្ថែមប៉ុណ្ណោះ។
ជួនកាល វានាំឪ្យមានបញ្ហាទើសចិត្តមួយចំនួនដូចជាឈឺក្បាល មានបញ្ហាក្នុងរន្ធប្រហោងឆ្អឹងច្រមុះ
ហឹងត្រចៀកនិងជួនកាលវិលមុខធេងធោង។

ឪសថស័ក្តិសិទ្ធដើម្បីកម្ចាត់អាចម៍ត្រចៀក និងបំបាត់ឈឺត្រចៀកគឺអាចរកបាននៅក្នុងផ្ទះ
របស់អ្នកនោះគឺ៖
– ទឹកខ្មេះ
– អាល់កុល
លាយទឹកខ្មេះបន្តិច និងអាល់កុលបន្តិចចូលគ្នា រួចបន្តក់ចូលត្រចៀក។ នៅពេលបន្តក់វា លោកអ្នក
ត្រូវផ្អៀងក្បាលទៅម្ខាងទៀតឪ្យបានរយះពេល១នាទី។
បន្ទាប់មក ផ្អៀងក្បាលដើម្បីឪ្យទឹកនោះហូរចេញពីត្រចៀក ហើយលោកអ្នកនឹងឃើញអាចម៍ត្រចៀ
កហូរចេញមកដោយឯកឯង។

រូបមន្តនេះនឹងជួយសម្អាតត្រចៀកលោកអ្នក និងជួយបំបាត់ការឈឺចុកចាប់ក្នុងត្រចៀកមួយរំពេច
បន្ទាប់ពីរយះពេល ១នាទី៕

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget