បញ្ហាកើតភ្លឺជាជំងឺសើរស្បែកមួយប្រភេទដែលបណ្តាលមកពីឆ្លងមេរោគផ្សិតនៅលើស្បែក។ កត្តាចម្បងដែលបណ្តាលឲ្យឆ្លងមេរោគគឺ គ្មានភាពអនាម័យ, ភាពទទឹក, ខ្សោយប្រព័ន្ធភាពស៊ាំ…។ ភ្លឺនេះច្រើនកើតនៅកន្លែងដូចជា៖ ដើមទ្រូង, ផ្ទៃមុខ, ក និងដៃ។ បញ្ហានេះបណ្តាលឲ្យបាត់បង់ជាតិពណ៌លើស្បែក និងមានរោគសញ្ញាដូចជា៖ របកស្បែក, រមាស់, ចេញដុំសៗលើស្បែក, ក្រហមស្បែក…។ អ្វីដែលសំខាន់ត្រូវព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីការពារការឆ្លងមេរោគទៅផ្នែកផ្សេងៗទៀតនៃរាងកាយ ហើយខាងក្រោមនេះជាឱសថសក្តិសិទ្ធិមួយចំនួនអាចជួយព្យាបាលបញ្ហាកើតភ្លឺនេះបាន៖
ទឹកដោះគោជូរ
ទឹកដោះគោជូរមានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលបញ្ហាកើតភ្លឺ។ ការទទួលទានទឹកដោះគោជូរអាចជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ ព្រមទាំងជួយការពារការឆ្លងមេរោគ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចព្យាបាលបញ្ហាកើតភ្លឺបាន ដោយការយកទឹកដោះគោជូរស្រស់លាបលើស្បែក។
ស្លឹកដើមត្រឡឹងតឹង
ស្លឹកដើមក្រឡឹងតឹងមានប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការព្យាបាលបញ្ហាឆ្លងមេរោគលើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ស្លឹកដើមក្រឡឹងតឹង នេះក៏អាចជួយបំបាត់អាការៈកន្ទួលរមាស់ និងការរលាកផងដែរ។ យកស្លឹកដើមក្រឡឹងតឹងដាក់ដាំ ទុកឲ្យត្រជាក់រួចត្រាំខ្លួនរបស់អ្នកក្នុងទឹកនោះ ដើម្បីព្យាបាលបញ្ហាកើតភ្លឺយ៉ាងមានប្រសិទ្ធិភាព។
ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមមិនត្រឹមតែជាឱសថធម្មជាតិប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយការពារការឆ្លងមេរោគស្បែកបានយ៉ាងមានប្រសិទ្ធិភាពទៀតផង។ សមាសធាតុក្នុងទឹកខ្មេះប៉ោមអាចជួយឲ្យរាងកាយរបស់អ្នកសះស្បើយពីបញ្ហាដូចជា កន្ទួលរមាស់។ ដូច្នេះ អ្នកជំនាញបានណែនាំឲ្យប្រើទឹកខ្មេះប៉ោមលាបលើស្បែកឲ្យបានទៀងទាត់ ដើម្បីព្យាបាលបញ្ហាកើតភ្លឺ។
ប្រទាលកន្ទុយក្រពើ
សាច់ប្រទាលកន្ទុយក្រពើអាចជួយព្យាបាលបញ្ហាបាត់បង់ជាតិពណ៌លើស្បែក និងការពារភាពក្រហមលើស្បែក។ សារធាតុផ្សំដែលមានក្នុងសាច់ប្រទាលកន្ទុយក្រពើអាចជួយបំបាត់ភាពកន្ទួលរមាស់លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ សាច់ប្រទាលក៏អាចជួយបង្កើតកោសិកាលូតលាស់ថ្មីផងដែរ។ ដូច្នេះ អ្នកគួរតែប្រើសាច់ប្រទាលកន្ទុយក្រពើបិតលើស្បែក ដើម្បីទទួលបានអត្ថប្រយោជន៏ជាច្រើន។
ប្រេងដើមតែ
ប្រេងដើមតែមានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលបញ្ហាកើតភ្លឺបានទាំងស្រុង។ ប្រេងនេះសម្បូរទៅដោយសារធាតុប្រឆាំងការរលាក ដែលជួយឲ្យស្បែកជាសះស្បើយពីបញ្ហារោគស្បែកផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ប្រេងដើមតែក៏សម្បូរទៅដោយសារធាតុធម្មជាតិប្រឆាំងនឹងវីរុស ដូច្នេះវាអាចជួយកម្ចាត់វីរុសសរីរាង្គដែលនាំឲ្យឆ្លងមេរោគស្បែក។ យកស្បៃកប្បាសជ្រលក់ចូលក្នុងប្រេងដើមតែ រួចជូតលើស្បែកដើម្បីការពារការរីករាលដាលនៃមេរោគ។
ម្សៅរមៀត
រមៀតផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពស្បែក។ វាត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាបាត់បង់ជាតិពណ៌លើស្បែក និងបញ្ហាខូចស្បែក។ មិនតែប៉ុណ្ណោះ អ្នកក៏អាចព្យាបាលបញ្ហាស្បែកឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធិភាព។ លាយម្សៅរមៀតជាមួយទឹក បន្ទាប់មកលាបវាលើលើរាងកាយរបស់អ្នក។ ហើយអ្នកក៏អាចប្រើរមៀតក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។
ខ្ទឹមស
ខ្ទឹមសមានផ្ទុកនូវសារធាតុធម្មជាតិប្រឆាំងនឹងមេរោគផ្សិត ដូច្នេះវាអាចមានប្រសិទ្ធិភាពក្នុងការព្យាបាលបញ្ហាកើតភ្លឺ។ អ្នកជំនាញបានណែនាំឲ្យទទួលទានខ្ទឹមសឲ្យបានទៀងទាត់ ដើម្បីព្យាបាល។ ហើយអ្នកក៏អាចប្រើប្រេងខ្ទឹមសលាបដោយផ្ទាល់លើស្បែក ដើម្បីព្យាបាលរោគសញ្ញាស្បែក ដែលបណ្តាលឲ្យមានបញ្ហា។
ក្រូចឆ្មា
ក្រូចឆ្មាក៏អាចប្រើដើម្បីព្យាបាលបញ្ហាកើតភ្លឺបានដែរ។ ក្រូចឆ្មាមានផ្ទុកនូវសារធាតុកម្ចាត់កោសិកាងាប់ៗចេញ, ជួយព្យាបាលអាការៈស្បែកដូចជា កន្ទួលរមាស់ និងការរលាក។ មិនតែប៉ុណ្ណោះ ក្រូចឆ្មាក៏មានផ្ទុកនូវសារធាតុអាស៊ីឌិចធម្មជាតិ ដែលអាចជួយការពារការលូតលាស់របស់មេរោគផ្សិតលើស្បែក។ យកក្រូចឆ្មាជូតលើស្បែក ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។
ប្រេងដូង
ប្រេងដូងត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាកើតភ្លឺយ៉ាងមានប្រសិទ្ធិភាព។ វាសម្បូរទៅដោយសារធាតុប្រឆាំងការរលាក និងព្យាបាលរោគសញ្ញាស្បែក ហើយសារធាតុធម្មជាតិប្រឆាំងនឹងមេរោគផ្សិតអាចជួយការពារការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធិភាព។ លាបប្រេងដូងលើស្បែក ដើម្បីបំបាត់បញ្ហាកើតភ្លឺ៕