Halloween Costume ideas 2015

ប្រាំ៩ វិធីបំបាត់ការកើតភ្លឺយ៉ាងមានប្រសិទ្ធភាព!!



​បញ្ហាកើតភ្លឺជា​ជំងឺសើរស្បែកមួយ​ប្រភេទដែលបណ្តាលមកពីឆ្លងមេរោគផ្សិត​នៅលើ​ស្បែក។ កត្តាចម្បង​ដែលបណ្តាលឲ្យ​ឆ្លងមេរោគ​គឺ គ្មាន​ភាពអនាម័យ, ភាព​ទទឹក, ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ…។ ភ្លឺនេះច្រើន​កើតនៅ​កន្លែង​ដូចជា៖ ដើមទ្រូង, ផ្ទៃមុខ, ក និងដៃ។ បញ្ហានេះបណ្តាលឲ្យ​បាត់បង់​ជាតិពណ៌​លើស្បែក និងមាន​រោគសញ្ញា​ដូចជា៖ របក​ស្បែក, រមាស់, ចេញដុំសៗ​លើស្បែក, ក្រហម​ស្បែក…។ អ្វីដែលសំខាន់​ត្រូវព្យាបាល​ឲ្យបាន​ទាន់ពេលវេលា ដើម្បីការពារការ​ឆ្លងមេរោគ​ទៅផ្នែក​ផ្សេងៗទៀត​នៃរាងកាយ ហើយ​ខាងក្រោមនេះ​ជាឱសថ​សក្តិសិទ្ធិមួយ​ចំនួន​អាចជួយព្យាបាល​បញ្ហា​កើតភ្លឺនេះបាន៖

ទឹកដោះគោ​ជូរ

ទឹកដោះគោជូរ​មានប្រសិទ្ធិភាព​បំផុតក្នុង​ការព្យាបាល​បញ្ហាកើតភ្លឺ។ ការទទួលទាន​ទឹកដោះគោជូរ​អាចជួយ​ពង្រឹង​ដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធ​ភាពស៊ាំនៅ​ក្នុង​រាងកាយ ព្រម​ទាំង​ជួយការពារ​ការឆ្លង​មេរោគ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាច​ព្យាបាល​បញ្ហា​កើតភ្លឺ​បាន ដោយ​ការ​យក​ទឹកដោះគោជូរ​ស្រស់​លាបលើ​ស្បែក។

ស្លឹកដើម​ត្រឡឹងតឹង

ស្លឹកដើម​ក្រឡឹងតឹង​មានប្រសិទ្ធិភាពខ្លាំង​បំផុតក្នុង​ការព្យាបាលបញ្ហា​ឆ្លងមេរោគ​លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ស្លឹកដើម​ក្រឡឹងតឹង នេះក៏អាច​ជួយបំបាត់អាការៈ​កន្ទួល​រមាស់ និង​ការ​រលាក​ផងដែរ។ យកស្លឹកដើម​ក្រឡឹងតឹង​ដាក់ដាំ ទុកឲ្យត្រជាក់​រួចត្រាំខ្លួន​របស់អ្នក​ក្នុង​ទឹកនោះ ដើម្បីព្យាបាល​បញ្ហាកើតភ្លឺយ៉ាង​មានប្រសិទ្ធិភាព។

ទឹកខ្មេះប៉ោម

ទឹកខ្មេះប៉ោម​មិនត្រឹមតែជា​ឱសថ​ធម្មជាតិប្រឆាំង​នឹងការ​រលាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយ​ការពារការឆ្លងមេរោគ​ស្បែកបាន​យ៉ាងមាន​ប្រសិទ្ធិភាព​ទៀតផង។ សមាសធាតុ​ក្នុង​ទឹក​ខ្មេះប៉ោម​អាចជួយឲ្យ​រាងកាយ​របស់អ្នក​សះស្បើយ​ពីបញ្ហាដូចជា កន្ទួល​រមាស់។ ដូច្នេះ អ្នកជំនាញ​បានណែនាំឲ្យ​ប្រើទឹកខ្មេះប៉ោមលាប​លើស្បែក​ឲ្យបាន​ទៀងទាត់ ដើម្បី​ព្យាបាល​បញ្ហា​កើតភ្លឺ។

ប្រទាលកន្ទុយក្រពើ

សាច់ប្រទាល​កន្ទុយក្រពើ​អាចជួយព្យាបាល​បញ្ហាបាត់បង់​ជាតិពណ៌លើស្បែក និងការពារភាព​​ក្រហមលើស្បែក។ សារធាតុ​ផ្សំ​ដែល​មានក្នុង​សាច់ប្រទាល​កន្ទុយក្រពើ​អាចជួយ​បំបាត់​ភាព​កន្ទួល​រមាស់​លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ សាច់ប្រទាលក៏​អាចជួយបង្កើតកោសិកា​លូតលាស់​ថ្មីផងដែរ។ ដូច្នេះ អ្នកគួរតែ​ប្រើសាច់​ប្រទាលកន្ទុយក្រពើ​បិត​លើស្បែក ដើម្បី​ទទួលបាន​អត្ថប្រយោជន៏​ជាច្រើន។

ប្រេងដើមតែ

ប្រេងដើមតែ​មានប្រសិទ្ធិភាព​បំផុតក្នុង​ការព្យាបាលបញ្ហា​កើតភ្លឺបាន​ទាំងស្រុង។ ប្រេងនេះសម្បូរ​ទៅដោយសារធាតុ​ប្រឆាំង​ការរលាក ដែលជួយឲ្យ​ស្បែក​ជាសះស្បើយ​ពីបញ្ហា​រោគស្បែក​ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ប្រេងដើមតែក៏សម្បូរ​ទៅដោយសារធាតុ​ធម្មជាតិប្រឆាំង​នឹងវីរុស ដូច្នេះវាអាចជួយ​កម្ចាត់វីរុសសរីរាង្គ​ដែលនាំឲ្យ​ឆ្លងមេរោគ​ស្បែក។ យក​ស្បៃកប្បាស​ជ្រលក់ចូល​ក្នុង​ប្រេងដើមតែ រួចជូតលើស្បែក​ដើម្បីការពារការ​រីករាលដាល​នៃមេរោគ។

ម្សៅរមៀត

រមៀតផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​ស្បែក។ វាត្រូវបានគេប្រើប្រាស់​ដើម្បីព្យាបាល​បញ្ហាបាត់បង់​ជាតិពណ៌លើស្បែក និងបញ្ហា​ខូចស្បែក។ មិន​តែប៉ុណ្ណោះ អ្នកក៏អាច​ព្យាបាល​បញ្ហាស្បែក​ឆ្លងមេរោគ​បានយ៉ាង​មានប្រសិទ្ធិភាព។ លាយម្សៅរមៀតជា​មួយទឹក បន្ទាប់មកលាបវា​លើលើរាងកាយ​របស់អ្នក។ ហើយអ្នក​ក៏អាច​ប្រើរមៀត​ក្នុង​របបអាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បីទទួលបាន​អត្ថប្រយោជន៍ជាច្រើន។

ខ្ទឹមស

ខ្ទឹមសមានផ្ទុកនូវ​សារធាតុធម្មជាតិប្រឆាំង​នឹងមេរោគផ្សិត ដូច្នេះវាអាច​មានប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​បញ្ហាកើតភ្លឺ។ អ្នកជំនាញ​បានណែនាំឲ្យ​ទទួលទាន​ខ្ទឹមសឲ្យ​បានទៀងទាត់ ដើម្បី​ព្យាបាល។ ហើយអ្នកក៏អាច​ប្រើប្រេងខ្ទឹមស​លាបដោយផ្ទាល់​លើស្បែក ដើម្បីព្យាបាលរោ​គសញ្ញា​ស្បែក ដែលបណ្តាលឲ្យ​មានបញ្ហា។

ក្រូចឆ្មា

ក្រូចឆ្មាក៏អាច​ប្រើដើម្បីព្យាបាល​បញ្ហាកើត​ភ្លឺបានដែរ។ ក្រូចឆ្មាមានផ្ទុកនូវសារធាតុ​កម្ចាត់កោសិកា​ងាប់ៗចេញ, ជួយព្យាបាល​អាការៈស្បែក​ដូចជា កន្ទួល​រ​មាស់ និងការ​រលាក។ មិន​តែ​ប៉ុណ្ណោះ ក្រូចឆ្មាក៏មាន​ផ្ទុកនូវសារធាតុអាស៊ីឌិច​ធម្មជាតិ ដែលអាច​ជួយការពារការលូតលាស់របស់​មេរោគផ្សិត​លើស្បែក។ យកក្រូចឆ្មាជូត​លើស្បែក ដើម្បី​ទទួល​បានអត្ថប្រយោជន៍​ជាច្រើន។

ប្រេងដូង

ប្រេងដូងត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហា​កើតភ្លឺយ៉ាងមាន​ប្រសិទ្ធិភាព។ វាសម្បូរទៅ​ដោយសារធាតុប្រឆាំង​ការរលាក និងព្យាបាល​រោគសញ្ញាស្បែក ហើយសារធាតុ​ធម្មជាតិ​ប្រឆាំងនឹង​មេរោគផ្សិត​អាចជួយការពារការ​ឆ្លងមេរោគ​បានយ៉ាង​មានប្រសិទ្ធិភាព។ លាបប្រេងដូងលើស្បែក ដើម្បីបំបាត់បញ្ហា​កើតភ្លឺ៕


Post a Comment

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget