Halloween Costume ideas 2015
Articles by "សង្គមនិងសិល្បៈ"
ចំណេះដឹងទូទៅ សង្គមនិងសិល្បៈ ស្នេហា


ប៉ុន្មានឆ្នាំចុងក្រោយគេនេះ ជាមួយនឹងការរីកចំរើនកាន់តែខ្លាំង នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា គេឃើញមានការលេចចេញ នូវប្រភេទរូបិយប័ណ្ណ មួយប្រភេទដែលគ្មានរូបរាង្គដូច​ក្រដាសប្រាក់ធម្មតា តែមានតែតួលេខ ដែលមានតំលៃ និងចរាចរណ៍ នៅតាមបណ្តាញ​អ៊ីនធើនែត។​ រូបិយប័ណ្ណប្រភេទថ្មីនេះ ត្រូវគេហៅថា ជារូបិយប័ណ្ណអេឡិច​ត្រូនិក។ ក្នុងចំនោមនោះ រូបិយប័ណ្ណអេឡិចត្រូនិកមួយ ឈ្មោះ Bitcoin កំពុងតែឡើង​កូដ​​កាន់តែ​ខ្លាំង ដោយសារមានអ្នកប្រើប្រាស់កាន់តែច្រើន ហើយតម្លៃរបស់វា បាន​​កើន​ឡើង​មួយគុណ២០ដងឯណោះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ តើរូបិយប័ណ្ណអេឡិចត្រូនិក ដែលមិនឆ្លងកាត់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋនេះ អាចបង្កគ្រោះថ្នាក់ និងផលល្អ កំរិតណា ដល់អ្នកប្រើប្រាស់ ?

គ្មាននរណាម្នាក់ នឹងស្រម៉ៃទេ ថាថ្ងៃណាមួយ នឹងមានរូបិយប័ណ្ណ ដែលគ្មានរូបរាង្គ? យើងគ្រប់គ្នា មានទំលាប់ កាន់ក្រដាសប្រាក់ នៅនឹងដៃដើម្បីចាយវាយ ឬសន្សំទុក។ បើទោះបី រូបិយប័ណ្ណ ដែលមាននៅក្នុងធនាគារ តែយើងមិនឃើញរូបរាង្គ ក៏ធាតុពិតគឺវាតំណាងឲ្យ សាច់ប្រាក់សុទ្ធ ដែលធនាគារនីមួយៗ មានតំកល់ទុក ហើយដែលគេប្រើតែតួលេខ ដើម្បីចរាចរណ៍លើទីផ្សារ។
ក៏ប៉ុន្តែ រូបិយប័ណ្ណអេឡិចត្រូនិក គឺជារូបិយប័ណ្ណមួយបែបថ្មី ដែលគ្មានរូបរាង្គ គឺមានតែឈ្មោះ និងតួលេខ។ និយាយជាភាសាសាមញ្ញ គឺជាលុយម្យ៉ាង ដែលពុំមានរូបរាង្គ ពុំឆ្លងកាត់ការបោះពុម្ព ឬតំកល់ទុកក្នុងធនាគារ គឺមានតែតួលេខ ដែលគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដ៏សែនស្មុគស្មាញបំផុត។ Bitcoin គឺជាលុយអេឡិចត្រូនិក ដំបូងគេបំផុត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៩ ដោយវិស្វករព័ត៌មានវិទ្យាម្នាក់ ដែលគ្មាននរណាដឹង ថាជានរណាឲ្យពិតប្រាកដទេ។ វិស្វករដែលមិនចេញមុខមាត់ម្នាក់នោះ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាពិសេសមួយ ដើម្បីចងភ្ជាប់ និងគ្រប់គ្រងចរាចរណ៍ Bitcoin ទាំងអស់ យ៉ាងមានសុវត្ថិភាពបំផុត ដែលប្រព័ន្ធនោះ គេឲ្យឈ្មោះថា Blockchain។ បន្តមកទៀត មានរូបិយប័ណ្ណអេឡិចត្រូនិក ឈ្មោះផ្សេងៗ ទៀត ដែលត្រូវគេបង្កើតឡើង និងដាក់លក់នៅតាមបណ្តាញវែបសាយ អ៊ីនធើនែត។
១Bitcoin ឡើងតំលៃរហូតជិត១ម៉ឺនដុល្លារ
ក្នុងគ្រាដំបូង Bitcoin មួយ គឺមានតំលៃតែប៉ុន្មានសេនដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ឆ្លងកាត់ជិត១០ឆ្នាំមកនេះ អត្រាតំលៃរបស់ Bitcoin បានកើនឡើងកប់ពពក ជាពិសេស ក្នុងឆ្នាំ២០១៧នេះតែម្តង។ នៅចុងខែតុលា កន្លងទៅ ១ Bitcoin មានតម្លៃស្មើនឹង ៩៧២១ដុល្លារ ដែលតំលៃគឺ ជាតំលៃដែលកើនឡើងចំនួន២០% បើប្រៀបធៀបទៅកាលពីដើមឆ្នាំ។
អ្នកដែលបានចុះឈ្មោះ ទិញ Bitcoin យកទៅប្រើ ឬសន្សំ មានកាន់តែច្រើន។ គ្រាន់តែក្នុងរវាងពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ នៅសហរដ្ឋអាមេរិក​ មានអ្នកចុះឈ្មោះថ្មី​ដល់ទៅ ៣សែននាក់។ បើសរុប អ្នកប្រើប្រាស់ Bitcoin ដែលមានចុះក្នុងបញ្ជី Coinbase នៅទូទាំងពិភពលោក គឺមានចំនួនប្រមាណ ១៣លាន ៣សែននាក់។ បើយោងតាមតួលេខ វិភាគដោយគេហទំព័រ Coinmarketplace គឺ គ្រាន់តែBitcoin មានតម្លៃមូលធនសរុប បច្ចុប្បន្ននេះ ចំនួន១៦៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
អត្រាតម្លៃ Bitcoin ក៏ដូចជារូបិយប័ណ្ណអេឡិចត្រូនិកផ្សេងទៀត បានកើនឡើងខ្លាំង ព្រមជាមួយចំនួនអ្នកចុះឈ្មោះប្រើ មួយរយៈចុងក្រោយនេះ ត្រូវបានអ្នកវិភាគ ពន្យល់ថា គឺដោយសារ តែមនុស្សភាគច្រើន ចាប់ផ្តើមផ្តល់ទំនុកចិត្តដល់រូបិយប័ណ្ណប្រភេទថ្មីនេះ។ មួយវិញទៀត មនុស្សសម័យទំនើប ជាពិសេស ក្មេង​ៗ ដែលនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើប តែងចង់សាកល្បងអ្វីដែលថ្មី ប្លែក និងមិនចង់ឆ្លងកាត់ធនាគារ ដែលជាទំលាប់ធ្វើចរាចរណ៍សាច់ប្រាក់ របស់មនុស្សបូរាណនិយម។
“រូបិយបណ្ណ័អេឡិចត្រូនិច ជាលុយ​បោកប្រាស់ និងដើម្បីបំប៉ោងអត្រាដើម្បីកើបលុយចំណេញ តែប៉ុណ្ណោះ!”
សួរថា តើសាច់ប្រាក់ ដែលមានតែតួលេខ មានតែអត្រា ហើយដែលគ្រប់គ្រងទាំងស្រុង ដោយប្រព័ន្ធកុំព្យូទ័រ តើអាចឲ្យយើងទុកចិត្តបានកំរិតណា? តើ រូបិយបណ្ណ័អេឡិចត្រូនិកទាំងនេះ អាចជួយផ្តល់គុណប្រយោជន៍អ្វីខ្លះ ដល់សេដ្ឋកិច្ច ក៏ដូចជាជីវិតប្រចាំថ្ងៃ របស់មនុស្សយើង? តើថ្ងៃណាមួយ សាច់ប្រាក់គ្មានរូបនេះ នឹងមកជំនួសប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ ឬ?
អ្នកដែលចេញមុខ រិះគន់ និងទាញសញ្ញាអាសន្ន​ឲ្យយើងគ្រប់គ្នាប្រុងប្រយ័ត្ននោះ គឺគ្មាននរណាក្រៅពីធនាគារឯកជន និងធនាគារកណ្តាលជាច្រើន។ កាលពីខែ កញ្ញាកន្លងទៅ លោក Jamie Dimon អគ្គនាយករបស់ធនាគារ JP Morgan បានប្រលយពាក្យថា រូបិយប័ណ្ណអេឡិចត្រូនិក គឺជាលុយបោកប្រាស់។ ហើយលោកបានទាំងគំរាមទៀត ដល់បុគ្គលិកអ្នកលក់ភាគហ៊ុន នៅធនាគារគាត់​ថា បើនរណា ហ៊ានរកស៊ីទិញលក់ រូបិយប័ណ្ណអេឡិចត្រូនិក អ្នកនោះ នឹងត្រូវដេញចោលភ្លាម។ ដូចគ្នាដែរ លោក ​Vitor Constancio អគ្គនាយករង នៃធនាគារកណ្តាលរបស់សហភាពអឺរ៉ុប បាននិយាយថា Bitcoin មិនមែនជាលុយសំរាប់ចាយ សំរាបសន្សំទេ តែជាលុយ ដែលគេប្រើ សំរាប់បំប៉ោងអត្រា នៅលើទីផ្សារ ហើយទាញយកផលចំណេញ តែប៉ុណ្ណោះ។
ជាការពិត ប្រឈមមុខនឹងការលេចមុខមាត់ នៃប្រភេទរូបិយបណ្ណ័​បែបថ្មី តាមប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារ ដែលតាមធម្មតា ជាអ្នកគ្រប់គ្រង ចាត់ចែងចរារចណ៍សាច់ប្រាក់នោះ ហាក់ដូចជាបត់បង់តួនាទីខ្លួន​ លែងមានន័យអ្វីទាំងអស់។ អាជ្ញាធរធនាគារកណ្តាលរបស់ប្រទេសមួយចំនួន បានឈានទៅដល់ហាមឃាត់ រូបិយប័ណ្ណអេឡិចត្រូនិចទាំងនេះទៀតផង ដោយភ័យបារម្ភខ្លាចប៉ោងទៅជាវិបត្តិហិរញ្ញវត្ថុ។ តួយ៉ាង ប្រទេសម៉ារ៉ុក និងចិនជាដើម។
អំណះអំណាង របស់ធនាគារ គឺថា អត្រាតំលៃ នៃរូបិយបណ្ណ័អេឡិចត្រូនិកទាំងនោះ អាចឡើងអាចចុះ យ៉ាងគំហុក ក្នុងពេលមួយប៉ព្រិចភ្នែក ទៅតាមការគុណគូរ របស់ប្រព័ន្ធកុំព្យូទ័រ និងដោយយោងទៅលើចំនួនអ្នកចុះឈ្មោះប្រើ។ តើការនេះ អាចធ្វើឲ្យម្ងាស់លុយទុកចិត្តបានកំរិតណា? មនុស្សអាចត្រេកត្រអាល ជាមួយនឹងអត្រាតំលៃ Bitcoin ដែលកើនកប់ពពក ដែលធ្វើឲ្យខ្លួនចំណេញ តែពួកគេប្រាកដជាខាតធំ បើសិនជាអត្រានេះធ្លាក់ចុះ ក្នុងពេលតែ១នាទី។ ជាងនេះទៅទៀត អ្នកដែលចុះឈ្មោះទិញ Bitcoin គឺជាមនុស្សសាមញ្ញទូទៅ​ ដែលភាគច្រើន មិនមែនជាអ្នកជំនាញទិញលក់ភាគហ៊ុនអ្វីទេ ដូច្នេះ មិនមានប្រាក់ច្រើន ហើយក៏គ្មានបទពិសោធន៍អ្វីដែរ។
រូបិយបណ្ណអេឡិចត្រូនិច ដើរស្របជាមួយសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន
ផ្ទុយទៅវិញ អ្នកជំនាញការពារ រូបិយប័ណ្ណប្រភេទថ្មីនេះ បានអះអាងថា បន្តិចម្តងៗ រូបិយប័ណ្ណអេឡិចត្រូនិក និងឈានទៅឈោងចាប់អត្រាតំលៃមួយ​ ដែលនឹងនរ ច្បាស់លាស់ ហើយនិងទទួលបានទំនុកចិត្តកាន់តែច្រើន។ រូបិយប័ណ្ណអេឡិចត្រូនិក គឺវាកើតចេញ និងដើរស្រប ជាមួយនឹងការរីកចំរើន នៃប្រព័ន្ធបច្ចេក​វិទ្យា​ទំនើបបច្ចុប្បន្ន។
លោក Pierre Noizat ស្ថាបនិកគេហទំព័រទិញដូរBitcoin មួយ ឈ្មោះ Paymium បាននិយាយថា កាលពីឆ្នាំ១៩៩៩ តើនរណា​ ដែលទាយដឹងមុន​​ថា ថ្ងៃណាមួយ ប្រព័ន្ធអ៊ីនធើនែត នឹងផ្តល់កំណើត ឲ្យមាន Google Wikipédia ឬ Facebook? តែថ្ងៃនេះ ឆ្នាំ២០១៧ អ្វីៗបានប្រែប្រួល ដោយឥតប្រកែកបាន ជាមួយនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧបករណ៍អេឡិចត្រូនិក និងរបៀបចាយវាយ​បែបថ្មី ដោយមិនចាំបាច់ប្រើក្រដាសប្រាក់​ ឬកាតធនាគារ។ គ្មាននរណា មកអាចទប់ ដំណើរវិវិឌ្ឍន៍នេះបានទេ។
ជាការពិត គេសង្កេតឃើញថា បន្តិចម្តងៗ ស្ថាប័នហិរញ្ញវត្ថុ មិនថារដ្ឋឬឯកជន ដែលធ្លាប់តែប្រកែក មិនទទួលយក មិនខ្វល់ មិនចាប់អារម្មណ៍ ពី រូបិយបណ្ណ័ទំរង់ថ្មីនេះ ហាក់បានងាកមកម្តងមួយ​ៗ ដើម្បីពិចារណា​ឡើងវិញ​ ថាខ្លួន ពិតជាគិតត្រូវឬខុស ដែលបានមើលស្រាល រូបិយបណ្ណ័អេឡិចត្រូនិច ដូចជា Bitcoin នេះ?
ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើម ព្រួយបារម្ភ និងយកចិត្តទុកដាក់
ធនគារនៅតាមប្រទេសអឺរ៉ុបខាងជើង បានដើរលឿនជាងគេ ក្នុងការប្រើប្រាស់ រូបិយបណ្ណ័អេឡិចត្រូនិចនេះ។ ឧទាហរណ៍ធនាគារ Riksbank របស់ប្រទេសស៊ុយអែត។ ការទិញដូរ ដោយចាយក្រដាសប្រាក់ធម្មតា នៅស៊ុយអែត បានថយចុះ ពី ៤០% មកនៅត្រឹមតែ១០% ប៉ុណ្ណោះ បើគិតពីឆ្នាំ២០១០មក។ ដូច្នេះ ធនគារកណ្តាល គ្មានជំរើសអ្វី ក្រៅតែពីអភិវឌ្ឍន៍ រូបិយបណ្ណ័អេឡិចត្រូនិក ដើម្បីជំនួស  និងប្រើប្រាស់ នៅលើបណ្តាញអ៊ីនធើនែត នោះទេ។
ធនាគារកណ្តាលមួយចំ​នួន ​ថ្វីបើបានហាមឃាត់ ការប្រើប្រាស់ Bitcoin ក៏ប៉ុន្តែពួកគេ បានបង្កើត នូវប្រព័ន្ធ Blockchain ពិសេសរបស់គេ។ ឧទាហរណ៍ សិង្ហរបុរី ទើបតែបានបង្កើត Blockchainថ្មី សម្រាប់ប្រើ ក្នុងការដោះដូររវាងធនាគារនិងធនគារ។ ដូចគ្នាដែរ  ធនាគារកណ្តាលចិន ដែលបានហាមមិនឲ្យមាន Bitcoin ក៏កំពុងតែពិចារណា ថានឹងអាចដាក់ឲ្យប្រើប្រាស់ នូវរូបិយបណ្ណ័អេឡិចត្រូនិក ថ្មីពិសេស ផ្ទាល់ខ្លួនរបស់ចិន។
ដោយឡែក ស្ថាបន័ហិរញ្ញវត្ថុឯកជនខ្លះ បានចាប់ផ្តើមចាប់អារម្មណ៍ និងបោះទុនវិនិយោគ ក្នុងរូបិយប័ណ្ណ​អេឡិចត្រូនិកនេះដែរ។ ជាក់ស្តែង​ ក្រុមហ៊ុន CME Groupe ដែលជាក្រុមហ៊ុនគ្រប់គ្រងចរាចណ៍ហិរញ្ញវត្ថុ ដ៏ធំមួយ​ទើបតែបានសម្រេច ចាប់ផ្តើមបើកកិច្ចសន្យា “អនាគត” ដោយប្រើរូបិយប័ណ្ណអេឡិចត្រូនិក។
តែទោះជាយ៉ាងណា រូបិយបណ្ណ័អេឡិចត្រូនិច នៅតែធ្វើឲ្យធនាគារកណ្តាល ទូទាំងពិភពលោក មានគោលជំហរមិនត្រូវគ្នា។ ជាក់ស្តែង ធនគារ Deutsche Bank របស់អាល្លឺម៉ង់ នៅតែប្រកាសអំពាវនាវ ឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ជាប់ ទាក់ទិននឹង អត្រាប៉ោងចុះប៉ោងឡើង ឥតឈប់ឈររបស់រូបិយបណ្ណ័អេឡិចត្រូនិកទាំងនោះ។​
ត្រូវមានវិធានការគ្រប់គ្រង ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតចេញពីភាពជ្រុលហួសហេតុ
ជាការពិតណាស់ រូបិយបណ្ណ័ប្រភេទថ្មីនេះ ហាក់ពុំទាន់ធ្វើឲ្យមានទំនុកចិត្តនៅឡើយទេ។ បច្ចេកវិទ្យាបច្ចុប្បន្ននេះ កំពុងតែដើរលឿនជាងមនុស្សទៅទៀត។ ទីបំផុត តើមនុស្សអាចទុកចិត្ត ថាបច្ចេកវិទ្យាទាំងនោះ នឹងមិនជួបបញ្ហាដែរឬទេ? តើមានមនុស្សប៉ុន្មាននាក់ ដែលអាចមានលទ្ធភាពស្វែងយល់  និងប្រើប្រាស់ ការទិញលក់ ដោះដូរ រូបិយបណ្ណ័អេឡិចត្រូនិកទាំងនេះ? កុំថាឡើយដល់ទៅឈានទៅចាយលុយអេឡិចត្រូនិច មនុស្សសឹងតែមួយចំហៀងសកលលោកយើង នៅស្ថិតក្នុងភាពក្រីក្រ គ្មានទាំងក្រដាសប្រាក់សាមញ្ញចាយផង។ ដូច្នេះ រូបិយបណ្ណ័អេឡិចត្រូនិចទាំងនេះ គឺវារិតតែជួយឲ្យមានគំលាតរវាងអ្នកក្រ និងអ្នកមាន នៅក្នុងសកលលោកយើង។
វិស័យហិរញ្ញវត្ថុ អត្រាប្តូរប្រាក់ តំលៃសាច់ប្រាក់ នៃរូបិយបណ្ណ័នីមួយៗ គឺត្រូវការឲ្យមានអាជ្ញាធរ មានសមត្ថកិច្ច តួយ៉ាងធនាគារកណ្តាលរបស់រដ្ឋ ធ្វើការគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀស កុំឲ្យមានហានិភ័យដល់ប្រជាជន។ ការជ្រួលជ្រើម ផ្អើលតែមួយរយៈពេល អាចនឹងជះផលអាក្រក់ធ្ងន់ធ្ងរ បើសិនជាគ្មានការគ្រប់គ្រង ​ពីអាជ្ញាធរកណ្តាលរបស់រដ្ឋទេនោះ។ ជាការពិត ធនាគារកណ្តាលមិនអាច ឱបដៃឈរមើលបានទេ ព្រោះចង់មិនចង់ទំរង់ដោះដូរសេដ្ឋកិច្ចបែបថ្មីនេះ វាមានវត្តមានទៅហើយ។ ដូច្នេះ រដ្ឋត្រូវ​រក​វិធីគ្រប់គ្រង ការពារ និងទប់ស្កាត់ផលអាក្រក់៕
ប្រភព : km.rfi 
រក្សាសិទ្ធដោយ YOU DREAM OF ME 

ផែងវណ្ណៈ ;  នៅអាមេរិកឡានលិចទឺក១លានគ្រឿង អត់មានឆ្កែព្រុស នៅស្រុកខ្មែរឆ្កែព្រុសថ្លង់ពេញហ្វេកបុក ដែលនិយាយសំដៅទៅលើអ្នកបង្ហោះសារពីរឿងលិចទឹក​កន្លងមកនេះ









លោកផែងវណ្ណៈបានបង្ហោះសារមួយទៀតថា ៖  មួយថ្ងៃៗដេកអុចធូបបន់អោយតែប្រទេស​ជាតិជួបគ្រោះអាក្រក់​ អាលនឹងបានថត​បង្ហោះសើចសប្បាយជេរប្រទេចប្រទេសខ្លួនឯង​ ។​ បើគ្រាន់តែរឹះគន់ដើម្បីស្ថាបនាទៅ​វាថី​ ចាំបាច់នាំគ្នាជេរប្រមាថថ្នាក់ដឹកនាំប្រទេសខ្លួនឯង​ ។​
រឿងដែលចម្លែកមួយទៀត​នោះ​ គឺ​ នៅ​ប្រទេសគេពេលជួបគ្រោះធម្មជាតិ​ គេព្រួយ​ គេកើតទុក្ខ​ ចំណែកនៅស្រុកខ្ញុំ​ ពេលមានគ្រោះធម្មជាតិ​ បែជាគេនាំគ្នាថតបង្ហោះសើចសប្បាយ​ នាំគ្នាជេរប្រទេចអ្នកដឹកនាំទៅវិញ​ ។​ តើអ្នកកើតមកជាខ្មែរដើម្បីអ្វី​ បើអ្នកមិនអោយតម្លៃប្រទសជាតិខ្លួនឯងផង​នោះ​ ?​
រឹះគន់ទៅចំពោះចំណុចដែលខ្វះខាតដើម្បីកែលម្អរ​ តែមិនមែននាំគ្នាឃើញខ្វះខាតមិនរឹះគន់​ បែជានាំគ្នាជេរ​ តើជេរដោះស្រាយបញ្ហាបានទេ​ ?​ កុំឃើញគុកស្រុកខ្មែរមានតិចគិតតែពីនាំគ្នាជេរនោះ​ ជេរមិនមែនជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិទេ​ តែជេរគឺជាសិទ្ធិជាប់គុក​ ត្រូវ​ដឹងអោយច្បាស់ផង​ ។ 

                                                                          



      ក្រុមសារព័តមាន Tvfb ដែលគេស្គាល់ថាជាព័តមាន updates especially very fast of news ​មិនថានៅកន្លែងក៏ដោយដែលអាចយកដំណឹងរហ័សទាន់ជូនប្រជាពលរដ្ឋ បានបង្ហោះសារតបវិថា ៖ មិននឹកស្មានថា គ្រាន់តែខ្ញុំជិះធុងទឹកកកផ្សាយព័ត៌មានលិចផ្លូវ២០០៤ ម្សិលមិញ!! ថ្ងៃនេះ ឃើញមានប្រតិកម្មពីក្រុមមន្រ្តីគ្រាប់ល្ពៅមួយចំនួន បានព្យាយាមលាបពណ៌ និងវាយប្រហារមកលើខ្ញុំច្រើនបែបនេះសោះ..?? រាស្រ្តមានទុក្ខមិនព្រមនាំគ្នាជួយដោះស្រាយ បែរជានាំគ្នាចាំតែហៃ..អើ..ៗ តាមគ្នាទៅវីញ..?? អញ្ចឹងបានចេះតែរាស្រ្តជេរ និងបាត់សន្លឹកឆ្នោត..!!!
ឡានម៉ូតូអណ្តែតទឹកខូចជាច្រើនគ្រឿងមិននាំគ្នាចាប់អារម្មណ៍ ឬរកវីធីដោះស្រាយ..??? មកចាប់អារម្មណ៍តែ សុវណ្ណ រិទ្ឋី ជិះក្នុងធុងទឹកកកទៅវីញ..??? បើទំនេរខ្លាំងណាស់ពេលឃើញ TVFB ផ្សាយថាលិចផ្លូវ២០០៤ អាចជិះរថយន្ត ឬម៉ូតូ មកសាករសជាតិលិចទឹកម្តងបាន..!!! កុំបានតែស្នេហាជាតិ តាមហ្វេសប៊ុកខ្លាំងពេក..!!!
TVFB ផ្សាយតែរឿងពិត និងទុក្ខលំបាកប្រជារាស្រ្តអោយថ្នាក់ដឹកនាំបានដឹងហើយជួយដោះស្រាយ សូមកុំលាបពណ៌ TVFB ទៅជារឿងនយោបាយអោយសោះ!!!  

  ជាការឆ្លៀយតប លោក ផែង វណ្ណៈ បង្ហោះសារចុងក្រោយ ថា ៖  ជូនប្អូនប្រុស​ ម្ចាស់ផេក​ TVFB ជ្រាប​ ៖​
មន្ត្រី​មានល្អ​ មានអាក្រក់​ បើមន្ត្រីធ្វើល្អត្រូវតែលើកទឹកចិត្តគាំទ្រកោតសរសើរ​ បើមន្ត្រីអសកម្មរឹះគន់ទៅអត់មានអ្នកណាហាមទេ​ ។​ ប្អូនថាទឹកលិចក្រុងមិននាំគ្នារកដំណោះស្រាយ​ បែជាមករករឿង​ Facebook ប្អូនទៅវិញ​ ?​ បងចង់ប្រាប់ថា​ មន្ត្រីអាជ្ញាធរមិនមែនជាមន្ត្រីគ្រាប់ល្ពៅដូច​ប្អូនលើកឡើងនោះទេ​ ។​ ប្អូនឃើញក្នុងរូបខាងក្រោមនេះហើយ​ ពេលភ្លៀងម្ដងៗមន្ត្រីអាជ្ញាធរខិតខំបែបណា​ ?​ ប្អូនដែលចុះលុយទឹកទេកុំថាឡើយចុះក្នុងលូ​ ?​ ក្រៅពីជិះធុងទឹកកកថតសើចចំអកអោយប្រទេសជាតិខ្លួនឯងតើប្អូនបានធ្វើអ្វីខ្លះចំពោះបញ្ហារំដោះទឹកជន់លិចនោះ​ ?
ដំណោះស្រាយដែលល្អពេលទឹកភ្លៀងជន់លិចគឺត្រូវរួមគ្នាជួយរកផ្លូវបង្ហូរទឹក​ចេញ​ មិនមែនទៅថតបង្ហោះសើចសប្បាយក្អាកក្អាយដូចប្អូននោះទេ​ ។










ទោះជាយ៉ាងណាសូមបងប្អូនពិចារណា​ បញ្ញេញមតិ រិៈគន់ ស្ថាបនាច្នៃប្រឌិតដើម្បីប្រយោជន៍សង្គមយើង  ។ 











(ភ្នំពេញ)៖ ស្រីស្រស់សម្ផស្សឆើតឆាយ រាងកាយល្វត់ល្វន់ គួរជាទីទាក់ទាញក្រសែភ្នែក​ របស់បុរសៗតារាសម្ដែង ដួង ស្រីពេជ្រ ហើយបានប្ដូរឈ្មោះ​​ទៅជា ដួង ម៉ានិច ដើម្បីយកហុងស៊ុយ​​​ក្នុងការងារសិល្បៈ នឹងលាតត្រដាងពីភាពសិច​របស់កញ្ញា ​និងបកអាក្រាតពីតួអង្គស្រីដែលត្រូវប្រុសៗរួមគ្នាចាប់រំលោភ ព្រមទាំងលាតត្រដាង​ពីជីវិតផ្ទាល់ខ្លួន​ឲ្យមហាជនបានដឹងតាមរយៈកម្មវិធី «​អាថ៌បាំងក្រៅឆាក​របស់តារា» ​របស់ Fresh News TV នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះវេលាម៉ោង៧៖០០នាទី - ៨៖០០នាទីយប់នេះ។ កម្មវិធី «​អាថ៌បាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅព្រលប់ថ្ងៃសៅរ៍នេះ គឺឈានជា​សប្តាហ៍ទី២​​ ហើយប្រិយមិត្តនិងទស្សនិកជន​នឹងបានជួប ជាមួយ​តារាសម្ដែងដ៏សិចស៊ី ទាំងសំដី ​និងកាយវិការ ព្រមទាំងហ៊ានប្រឡែង​​លេង​​នឹងសត្វ​ពស់ គឺកញ្ញា ដួង មានិច ដោយនាងនឹងមកលាតត្រដាងនូវជីវិត​តស៊ូគ្រប់បែបយ៉ាង ទម្រាំ​មានឈ្មោះល្បី​រហូតមកដល់សព្វថ្ងៃនេះ។ យ៉ាងណាមិញ ថ្មីៗនេះបណ្ដា​អ្នកគាំទ្រ នៅក្នុងសង្គម Facebook របស់តារាស្រីចង្កេះអង្ក្រង ដួង ម៉ានិច បានសម្ដែងការរិះគន់​ ទៅលើភាពសិចស៊ីរបស់នាង ថាជាភាពសិចស៊ីជ្រុលហួសហេតុ។ ដូចនេះនៅព្រលប់ថ្ងៃសៅរ៍ កុំភ្លេចរង់ចាំស្តាប់ការបកស្រាយរបស់នាងផ្ទាល់ ក្នុងកម្មវិធី «​អាថ៌កំបាំងក្រៅឆាករបស់​តារា» ដែលមានផ្សាយផ្ទាល់នៅលើ Fresh News TV នៅ​វេលា​ម៉ោង​៧ ដល់​ម៉ោង ៨ យប់ ហើយក៏មានចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​៨ យប់ដូចគ្នាផងដែរ៕ ប្រភព : Fresh News TV

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget