ប្រភេទរុក្ខជាតិ ៖ កន្ទួត
ការព្យាបាល ៖
-ផ្លែ៖ ជាថ្នាំត្រជាក់ ព្យាបាលក្អក
-សំបកដើម៖ ព្យាបាលបូស ស្វាយ របួសចេញឈាម រមាស់ ឈឺធ្មេញ ឈឺភ្នែក រលាកត្រចៀកមានខ្ទុះ ក្អកមានស្លេស្ម ស្ងោរងូតទឹកសម្រាប់ព្យាបាលចែងថ្ងៃ។
-ឫស និងសំបកឫស មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់ និងចែងថ្ងៃ។ បើផឹកត្រូវប្រើកម្រិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។
-ស្លឹក៖ ព្យាបាលគ្រុនក្តៅ ស្ងោរងូតទឹកព្យាបាលចែកថ្ងៃ ឈាមអញ្ចាញធ្មេញ។
ប្រភព៖មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
Post a Comment